Posts

Showing posts from June, 2020

របៀបកំណត់លំហូរ

Image
របៀបកំណត់លំហូរ  លំហូរ គឺជាចលនារបស់ផ្សារ ដែលមានទិសដៅឡើងឬុចុះ។ លំហូរចែកចេញជាពីរ លំហូរមេ នឹងលំហូរង។ ១.​លំហូរមេ  ជាលំហូរដែលស្ថិតនៅ TFខ្ពស់មួយកើតឡើងពីបណ្តុំលំហូររងតូចបញ្ចូលគ្នាបង្កើតជាលំហូរមេ មួយ ដែលមានលក្ខណៈ៣ប្រភេទ៖ លំហូរចុះ(DownTrend) លំហូរឡើង(UpTrend) សាយវេ(Side way base) ២.លំហូររង ជាលំហូរតូចៗដែលស្ថិតនៅក្នុង TFទាប ផ្តុំគ្នាឡើងបង្កើតបានជាលំហូរមេមួយ។ លំហូរចែកចេញជា ៣ប្រភេទ៖ លំហូរឡើង(UpTrend) លំហូរចុះ(DownTrend) សាយវេ(Side way) លំហូរចុះ(Downtrend) គឺទម្រង់នៃចលនាផ្សារធ្លាក់ចុះបង្កើតជាស៊េរី បាតទាបជាង(lower low) នឹងកម្ពស់ទាបជាងកំឡុងពេលលំហូរចុះ។ មើលរូបខាងក្រោម លំហូរឡើង(Uptrend) ជាទម្រង់របស់ចលនាផ្សារឡើងលើបង្កើតបានជាស៊េរី កម្ពស់ខ្ពស់ជាង(higher high) នឹងបាតខ្ពស់ជាង(higher low) កំឡុងពេលលំហូរឡើង មើលរូបខាងក្រោម សាយវេ(Side​way base) ជាចលនាតំលៃដែលកើតឡើង នៅពេលកម្លាំងអ្នកលក់នឹងអ្នកទិញស្ថិតនៅជិតតុល្យភាពស្មើរគ្នា។ យើងអាចចែកទម្រង់សាយវេជាពីរ៖ សាយវេ(Sideways)កើតឡើងក្នុងកំឡូងពេលកំពុងបន្តលំហូរឡើងឬចុះ(Sideways during​ continuation of  down trend or Down trend)។