មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

មូលដ្ឋានគ្រឹះ Japanese Candlestick

 ជនជាតិជប៉ុនគឺជាមនុស្សដំបូងដែលប្រើប្រាស់វិភាគបច្ចេកទេសក្នុងការជួញដូរលើទីផ្សារ Futures Markets - rice future។ ជនជាតិជប៉ុនបានចាប់ផ្តើមយកវាមកជួញដូរលើទីផ្សារនេះ ក្នុងឆ្នាំ1600s។

គំនូសរចនាសម្ព័ន្ធ Japanese Candlestick

គំនូសតារាងតំលៃ របស់ Japanese Candlestick ចែកចេញជាពីគឺ
  1. តលៃឡើង Bullish Candle ពណ៍ ស(ទិញ)
  2. តំលៃចុះ Bearish candle ពណ៍ ខ្មៅ (លក់)
គំនូសតំលៃនៃ Candle នីមួយៗចែកចេញជា
  1. ខ្លួនពិត real body។
  2. តំលៃបើក តំលៃបិទ(opencing and closing price)។
  3. តំលៃខ្ពស់ទាប ( High low price)។
  4. ស្រមោល ខាងលើ ខាងក្រោម( upper Shadow and lower Shadow)។
  5. ប្រវែងនៃ ខ្លួនពិតរបស់ Candlestick បញ្ជាក់ពីសំពាធនៃការជួញដូរនៅក្នុងទីផ្សារ។ 
រូបខាងក្រោមបង្ហាញពីផ្នែកសំខាន់ៗរបស់​ Japanese Candlestick នៅក្នុងតារាងតំលៃ

របៀប កត់សំគាល់

តំលៃឡើង Bullish Candlestick(ទិញ)

  1.  ខ្លួនពិត (real body)  មាន ចតុកោណវែង ពណ៍ ស( Long Bullish candle) 
  2. ខណៈពេលជួញដូរ តំលៃបើក(open price) នៅពីក្រោម តំលៃបិទ(close price) នៅក្នុងទីផ្សារ មានន័យថាតំលៃឡើង ឬសំពាធនៃការទិញខ្លាំង។
  3. ស្រមោល( shadow) ជាបន្ទាត់ស្តើង បង្ហាញពីតំលៃឡើងចុះខ្លាំង នៃ candle។ ស្រមោលនៅខាងលើ ខ្លួនពិត(real body)នៃ candle យើងហៅថា ស្រមោលខាងលើ(upper Shadow)  ស្រមោលខាងក្រោម ខ្លួនពិត(real body) នៃ candle យើងហៅថា ស្រមោលខាងក្រោម(lower Shadow)។ ខាងលើកំពូលនៃ ស្រមោលលើ(upper Shadow) គឺជាខណៈពេលជួញដូរខ្ពស់មួយ ហើយចំណែកឯបាតក្រោមនៃ ស្រមោលក្រោម(lower Shadow) គឺជាខណៈពេលជញដូរទាបមួយ របស់Candle ក្នុងទីផ្សារ

តំលៃចុះ Bearish Candlestick(លក់)

  1. ខ្លួនពិត (real body)  មានរាង ចតុកោណវែង ពណ៍ ខ្មៅ( Long Bullish candle) 
  2. ខណៈពេលជួញដូរ តំលៃបើក(opening price) នៅពីលើ តំលៃបិទ(close price) នៅក្នុងទីផ្សារ មានន័យថាតំលៃចុះ ឬសំពាធនៃការលក់ខ្លាំង។
  3.  ស្រមោល( shadow) ជាបន្ទាត់ស្តើង បង្ហាញពីតំលៃឡើងចុះខ្លាំង នៃ candle។ ស្រមោលនៅខាងលើ ខ្លួនពិត(real body)នៃ candle យើងហៅថា ស្រមោលខាងលើ(upper Shadow)  ស្រមោលខាងក្រោម ខ្លួនពិត(real body) នៃ candle យើងហៅថា ស្រមោលខាងក្រោម(lower Shadow)។ ខាងលើកំពូលនៃ ស្រមោលលើ(upper Shadow) គឺជាខណៈពេលជួញដូរខ្ពស់មួយ ហើយចំណែកឯបាតក្រោមនៃ ស្រមោលក្រោម(lower Shadow) គឺជាខណៈពេលជញដូរទាបមួយ របស់Candle ក្នុងទីផ្សារ។ 

ប្រវែងខ្លួនពិតប្រាកដ របស់ candlestick

 ប្រវែងរបស់ វាបញ្ជាក់សម្ពាធនៃការទិញ ឬលក់ខ្លាំងឬតិច។


  1. Bullish Candle ឡើង
  2. ប្រវែងរបស់ Candle ខ្លីពណ៌សមានន័យថា សម្ពាធនៃការទិញតិចតួច
  3. ប្រវែងរបស់ Candle វែងពណ៌ស មានន័យថា សម្ពាធនៃការទិញខ្លាំង







  1. Bullish Candle ឡើង
  2. ប្រវែងរបស់ Candle ខ្លីពណ៌សមានន័យថា សម្ពាធនៃការទិញតិចតួច
  3. ប្រវែងរបស់ Candle វែងពណ៌ស មានន័យថា សម្ពាធនៃការទិញខ្លាំង

ស្រមោលរបស់ Candlestick(Candlestick Shadow)

ជាគំរូរ Candlestick មានរាងដូចបន្ទាត់វែង ត្រង់ឡើងលើ ឬចុះក្រោម ដែលបញ្ជាក់ពីតំលៃបានឡើង​ខ្ពស់ជាង​ តំលៃ បិទ(Bullish) និង​ទាប់ជាងតំលៃបើក(Bearish) ។
  • ស្រមោលខាងលើវែង

    • ប្រសិនបើ Candle មាន ស្រមោលខាងលើវែង មានន័យថាអ្នកទិញ (Buyer) បានរុញតំលៃឡើងលើ ប៉ុន្តែ អ្នកលក់(Seller) គ្រប់គ្រង់តំលៃ ហើយរុញ តំលៃចុះមកទាប បិទនៅក្រោមឬជិតតំលៃបើក នៃCandle.
    • នេះបញ្ជាក់ថា សម្ពាធនៃការទិញចាប់ផ្តើមចុះខ្សោយ បន្ទាប់មកអ្នកលក់ក៏ចូលមកដល់។
    • វាកើតឡើង នៅពេលដែលទីផ្សារដល់ចំនុចខ្ពស់ណាមួយ ហើយជាសញ្ញាបញ្ជាក់​ប្រាប់ថាទីផ្សារ នឹងត្រលប់ចុះមកក្រោមវិញ។

  • ស្រមោលខាងក្រោមវែង

    • ប្រសិនបើ Candle មានស្រមោលខាងក្រោមវែង មានន័យថាអ្នកលក់(Seller) បានរុញតំលៃចុះមកក្រោម ប៉ុន្តែ អ្នកទិញ(Buyer) បានគ្រប់គ្រង់តំលៃ ហើយរុញ​តំលៃឡើងមកលើ បិទនៅលើ​ ឬជិតតំលៃ បើក នៃCandle។
    • នេះ បញ្ជាក់ថា សម្ពាធនៃការលក់ចាប់ផ្តើមចុះខ្សោយ បន្ទាប់មកអ្នកលក់ក៏ចូលមកដល់។
    • វាកើតឡើង នៅពេលដែលតំលៃចុះដល់ចំនុចទាបណាមួយ នៃទីផ្សារ ហើយវាជា សញ្ញាបញ្ជាក់ប្រាប់ថា ទីផ្សារនឹងត្រលប់ឡើងមកលើវិញ។




Comments

Popular posts from this blog

Evening Star( Sell Signal)

របៀបកំណត់លំហូរ