Shooting star Candle សញ្ញាលក់ Sell Signal

Shooting Star សញ្ញាលក់ Sell Signal

»របៀបកត់សំគាល់

 

  1. វាត្រូវជួញដូរនៅនិន្នាការលើ(Up trend)។
  2. ខណៈពេលជួញដូរបើកនៅលើ ឬជិតតំលៃបិទ ខ្លួនពិតប្រាកដមានរាងបួនជ្រុង ពណ៍ស ឬខ្មៅ។
  3. មានស្រមោលខាងលើវែង គ្មាន ឬមានស្រមោលខាងក្រោមតិចតួច។

»ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. វាដូច gravestone doji ដែរ នៅពេលដែលទីផ្សារបើក អ្នកទិញ(Buyer) បានសម្រុករុញតំលៃឡើងទៅលើខ្លាំង ស្រាប់តែថមថយកម្លាំងមកវិញ ពេលនោះ អ្នកលក់(Seller) ឃើញឱកាសក៏ចូលមកគ្រប់គ្រង់ទីផ្សារ ហើយច្រានតំលៃចុះមក្រោម ដោយខណៈពេលពេលជួញដូរ តំលៃបើក នៅលើ ឬជិតតំលៃបិទ។ ហើយ បានបន្សល់ទុកស្រមោលខាងលើវែង ស្មើរនឹង2 ឬ 3ដងនៃដងខ្លួនពិតប្រាកដរបស់។
  2. ស្រមោលខាងលើរបស់វា បញ្ជាក់ពីកម្លាំងនៃការលក់នៅក្នុងទីផ្សារ។ 

»របៀបជួញដូរ

នៅពេលដែល shooting star បង្ហាញវត្តមាននៅនិន្នាការលើជាសញ្ញា បញ្ជាក់ថាកម្លាំងនៃទិញត្រូវបានបញ្ចប់ ប៉ុន្តែយើងត្រូវរងចាំ Bearish Candle វែងពណ៌ខ្មៅ បន្ទាប់ពី shooting star candle ដើម្បីធានាសុវត្តិភាពនៃ ការលក់(Sell)ក្នុងទីផ្សារ។​សូមមើលរូប


  1. កំណត់ការលក់ នៅចំនុច បិទ នៃ Bullish candle ពណ៌ខ្មៅវែង
  2. កំណត់ការខាត់ នៅលើខាងស្រមោលខាងលើរបស់ Shooting Star 2ឬ3pips។
  3. កំណត់ចំណេញ នៅ zone បន្ទាប់

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ