របៀបជួញដូរDoji (How to trade Doji)

របៀបជួញដូរ Doji Candle

Doji គឺ បន្ទាត់ candlestick សំខាន់មួយ ដែលខណៈពេលជួញដូររបស់វា ស្មើរនឹងតួរខ្លួនពិត(real body) ព្រោះវា កើតឡើងនៅពេលដែលខណៈពេលជួញដូររបស់វា បើក(open) និងបិទ(close) ស្ថិតនៅជាមួយគ្នា។
វាជាទូទៅគេរកឃើញនៅពេលទីផ្សារមានការជួញដូរតិច ឬ មិនមានការសម្រេចចិត្តរវាងអ្នកលក់ នឹងអ្នកទិញ។

Doji មានប្រភេទផ្សេងៗគ្នាស្របទៅខណៈពេលជួញដូររបស់ទីផ្សារ ខាងក្រោមនេះគឺជា ប្រភេទ doji ដែល ជះឥទិ្ធពល ទៅលើទីផ្សារ​ យើងនឹងធ្វើការពន្យល់បន្តបន្ទាប់៖

1. Doji Star



 » របៀបកំណត់សំគាល់

  1. វាមានរាង ដូច សញ្ញាបូក
  2. នៅខណៈពេលជួញដូរ តំលៃបើកនឹងបិទ ស្ថិតនៅជិតឬរួមគ្នា
  3. មានស្រមោលលើក្រោមខ្លីជាទូរទៅកើតមានឡើង នៅពេលដែលទីផ្សារ over bought ឬ Over sold។


 » របៀបជួញដូរ
  •    Doji Star បង្ហាញខ្លួនបន្ទាប់ពី Bullish candle វែងពណ៌ស នៅនិន្នាការលើ(សញ្ញាលក់)


              រូប1.2  ខាងក្រោមគឺជាឧទាហណ៍ ពីការជួញដូរ រូបិយប័ណគូរ AUD/USD។​ Doji បាន
 ​​​​​​​​​​​​​​​​​​បានបង្ហាញខ្លួន នៅ និន្នាការលើ(Up trend) នៅកំរិតតំលៃ 0.77190 ក្នុង Time frame 4H។ ខណៈពេលជួញដូរ Doji ដែល តំលៃបើក និងបិទនៅស្មើរគ្នា បន្ទាប់ពី Bullish Candleវែង ពណ៌ស មានន័យថា​អ្នកទិញបានអស់ខ្យល់ និងបន្តឡើងទៅលើទៀត ។ពេលនោះអ្នកលក់(Seller)ក៏បានចូលមកគ្រប់គ្រង់ទីផ្សារទាញតំលៃចុះមកក្រោម ដោយខណៈពេលជួញដូរ តំលៃបើក នៅពីលើតំលៃបិទ បានជា Bearish Candlestick វែង។ ក្នុងខណៈពេលជួញដូរនេះ សំពាធនៃការលក់ខ្លាំង(Sell) បញ្ជាក់ថា ទីផ្សានឹងរត្រលប់ចុះមកក្រោមវិញ។

​​​
​​

 1. ចាប់ផ្តើម លក់(Sell) បន្ទាប់ ចំនុច បើក​​(Open price)នៃ Bearish candle វែងពណ៌ខ្មៅ 
 2. កំណត់ការខាត់ (stop loss) នៅខាងលើ Doji star 2 - 3 pips។
 3. កំណត់ការចំណេញ ស្វែងរក zone បន្ទាប់។



  • ​​​​ Doji Star បង្ហាញខ្លួនបន្ទាប់ពី Bearish candle ពណ៌ខ្មៅវែង នៅនិន្នាការក្រោម(សញ្ញាទិញ)

​​​​

              រូប1.2  ខាងក្រោមគឺជាឧទាហណ៍ ពីការជួញដូរ រូបិយប័ណគូរ EUY/JPY។​ Doji បាន
 ​​​​​​​​​​​​​​​​​​បានបង្ហាញខ្លួន នៅ និន្នាការក្រោម(down trend) នៅកំរិតតំលៃ 129.505 ក្នុង Time frame 4H។ ខណៈពេលជួញដូរ Doji ដែល តំលៃបើក និងបិទ ជិតឬស្មើរគ្នា បន្ទាប់ពី Bearish Candleវែង ពណ៌ខ្មៅ  មានន័យថា​អ្នកលក់(Seller) បានអស់ខ្យល់ និងបន្តចុះក្រោមទៀត ។ពេលនោះ អ្នកទិញ(Buyer)ក៏បានចូលមកគ្រប់គ្រង់ទីផ្សារទាញតំលៃឡើងមកលើ ដោយខណៈពេលជួញដូរ តំលៃបើក នៅពីក្រោមតំលៃបិទ បានជា Bullish  Candlestick វែង ពណ៌ស។ ក្នុងខណៈពេលជួញដូរនេះ សំពាធនៃការទិញខ្លាំង(Buying Pressure) បញ្ជាក់ថា ទីផ្សានឹងរត្រលប់ឡើងទៅលើវិញ។

​​​​

​​​​​​​1. ចាប់ផ្តើម ទិញ(Buy) បន្ទាប់ ចំនុច បិទ(Close price) នៃ Bullish candle វែងពណ៌ស  
2. កំណត់ការខាត់ (stop loss) នៅខាងក្រោម Doji star 2 - 3 pips។ 
3. កំណត់ការចំណេញ ស្វែងរក zone បន្ទាប់។




2. Long Leg Doji

 » របៀបកំណត់សំគាល់ 

  • វាស្រដៀងនឹង doji star ដែរ គ្រាន់តែ វា មានជើងវែង ឬកន្ទុយវែងជាង

  • ខណៈពេលជួញដូរ ដែល តំលៃបើក និងបិទ នៅជិត ឬស្មើរគ្នា
  • យើងអាចឃើញនៅចុងបញ្ចប់នៃ និន្នាការ(End of Trend)
» របៀបជួញដូរ
  •  Long legged​ Doji បង្ហាញខ្លួនបន្ទាប់ពី Bullish Candleនៅនិន្នាការលើ វែងពណ៍ស (សញ្ញាលក់)

     

  1.   កំណត់ការលក់(Sell) បន្ទាប់ពីខណៈពេលជួញដូរ តំលៃបើកនៅពីលើបិទ នៃ Bearish Candle វែងពណ៌ខ្មៅ
  2. កំណត់ការខាត់ នៅពីលើ Long legged Doji 2-4 pips។
  3. កំណត់ការចំណេញ នៅ Zone បន្ទាប់

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ