Hanging Man សញ្ញាលក់ Sell Signal

Hanging Man សញ្ញា លក់ Sell Signal

»របៀបកត់សំគាល់

 

  1. វាត្រូវជួញដូរនៅនិន្នាការលើ Up Trend
  2. ខណៈពេលជួញដូរ បើកនៅខាងលើ ឬជិតតំលៃបិទ ខ្លួនពិតប្រាកដមានរាង បួនជ្រុង ពណ៍ស ឬខ្មៅ
  3. ស្រមោលខាងក្រោមវែង ស្មើរ 2ឬ3ដងនៃខ្លួនពិតប្រាកដ គ្មានស្រមោលខាងលើ ឬមានតិចតួច។

»ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. នៅពេលដែលទីផ្សារបើកអ្នកលក់បានទាញតំលៃចុះមក្រោមខ្លាំងដោយគិតថាអ្នកទិញមិនមានវត្តមាននៅក្នុងទីផ្សារ ប៉ុន្តែអ្នកទិញនៅមានកម្លាំងល្មម បានរុញតំលៃឡើងមកលើវិញ តែក៏ថមថយកម្លាំងមកវិញ បន្ទាប់មកអ្នកលក់បានទាញតំលៃមកបិទនៅខាងក្រោមឬជិតតំលៃបើក បន្សល់ទុកស្រមោលខាងក្រោមយ៉ាងវែង។
  2. ស្រមោលខាងក្រោមវែង បញ្ជាក់ពីកម្លាំងនៃការលក់ក្នុងទីផ្សារ។

»របៀបជួញដូរ

នៅពេលដែលយើងឃើញវត្តមាន Hanging Man នៅនិន្នាការលើ (Up Trend) ក្នុងទីផ្សារ វាជាតម្រុយ បង្ហាញពីការធ្លាក់ចុះនៃតំលៃ បន្ទាប់ពីឡើងខ្ពស់ ។ ដើម្បីសុវត្តិភាពនៃការ​លក់(Sell) យើងត្រូវរងចាំ  វត្តមាន Bearish Candle វែងពណ៌ខ្មៅ ដែលខណៈពេលជួញដូររបស់វា តំលៃបើកនៅពីលើបិទ  នៅបន្ទាប់ពី Hanging Man សិន។ វាបញ្ជាក់ថាសម្ពាធនៃការលក់ខ្លាំង។


  1. កំណត់ការលក់ នៅ ចំនុច បិទនៃ Bearish Candle វែងពណ៌ខ្មៅ 
  2. កំណត់ការខាត់ នៅខាងលើ ស្រមោលខាងលើ Hanging Man 2-3 pips។
  3.  កំណត់ការចំណេញ នៅ Zone បន្ទាប់

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ