Bullish Engulfing សញ្ញាទិញ Buy Signal (Double Candlestick Patterns)

Bullish Engulfing

»របៀបកត់សំគាល់

 

  1. វាត្រូវជួញដូរនៅនិន្នការក្រោម(Down Trend)
  2. Candle ខ្លីពណ៌ខ្មៅ នៅមុន Candle វែងពណ៌ស។
  3. Candle វែងពណ៌ស បាំងពីក្រោយ Candle ខ្លីពណ៌ខ្មៅ  
  4. Candle វែងពណ៌ ស តំលៃបើក នៅទាបជាង នឹងបិទខ្ពស់ ជាង Candle ខ្លីពណ៌ខ្មៅ។

»ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. Candle ខ្លីពណ៌ខ្មៅបញ្ជាក់ពីការគ្រប់គ្រង់ទីផ្សាររបស់អ្នកលក់បន្តអូសបន្លាយដល់និន្នាការក្រោម។
  2. នៅខណៈពេលជួញដូរបន្ទាប់ ទីផ្សារបាន បើក នៅតំលៃទាប នៃ Candle ខ្លីពណ៌ខ្មៅ វាមើលទៅដូចជាតំលៃនៅបន្តធ្លាក់ចុះ។
  3. បន្ទាប់មកក៏បាត់បង់សន្ទុះ អ្នកទិញក៏ចូលមកគ្រប់គ្រង់ទីផ្សារររុញតំលៃឡើងនៅខណៈសពេលជួញដូរ ហើយបិទនៅខាងលើតំលៃខ្ពស់នៃ Candle ខ្លីពណ៌ខ្មៅ
  4. នេះបញ្ជាក់ សម្ពាធនៃការទិញ ខ្លាំង តំលៃទីផ្សារ នឹងងើបឡើងវិញ។

»របៀបជួញដូរ

យើងអាចស្វែងរក Bullish Engulfing នៅនិន្នាការក្រោម (Down Trend) ហើយយើងឃើញវត្តមានរបស់​វា​ក្នុងទីផ្សារធ្លាក់ចុះ។វាជាតម្រុយមួយដែលបញ្ជាក់អោយយើងដឹង​ថា ទីផ្សារនឹងមានមានប្រែប្រួលឡើងទៅលើវិញ។ ប៉ុន្តែ មុននឹងយើងធ្វើការ ទិញ(Buy) យើងត្រូវរង់ចាំ Bullish Candle វែងពណ៌សដោយ ខណៈពេលជួញដូររបស់ តំលៃបើកនៅពីក្រោម បិទ ដែលបង្ហាញខ្លួនបន្ទាប់ពី Bullish Engulfing សិន ។វាធានាសុវត្តិភាពនៃការជួញដូរ។

 
  1.  កំណត់ ទិញ នៅតំលៃបិទនៃ Bullish Candle វែងពណ៌ស
  2. កំណត់ ការខាត់  នៅខាងក្រោម Bullish Engulfing។
  3. កំណត់ ការចំណេញ នៅ Zone បន្ទាប់។

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ