Bearish Engulfing សញ្ញាលក់ Sell Signal(Double Candlestick Pattern)

Bearish Engulfing សញ្ញាលក់ Sell Signal(Double Candlestick Pattern)

»របៀបកត់សំគាល់

 

  1. វាត្រូវជួញដូរនៅនិន្នាការលើ (Up Trend)
  2. Candle ខ្លីពណ៌ស នៅមុន Candle វែងពណ៌ខ្មៅ
  3. Candle វែងពណ៌ខ្មៅបាំងពីក្រោយ Candle ខ្លីពណ៌ស។
  4. Candle វែងពណ៌ខ្មៅ តំលៃបើក នៅខ្ពស់ជាង នឹង បិទទាបជាង Candleខ្លីពណ៌ស។

»ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. Candle ខ្លីពណ៌ស បញ្ជាក់ពីការគ្រប់គ្រង់ទីផ្សារដោយ អ្នកទិញ(Buyer) បន្តអូសបន្លាយដល់ និន្នាការលើ។
  2. នៅខណៈពេលជួញដូរបន្ទាប់, ទីផ្សារបាន បើកនៅតំលៃខ្ពស់នៃ Candle ខ្លីពណ៌ស វាមើលទៅហាក់បី តំលៃនៅបន្តឡើងលើ។
  3. ក្រោយមក វាក៏បាត់បង់សន្ទុះឡើង  ភ្លាមនោះ អ្នកលក់(Seller)  ក៏ចូលមក គ្រប់គ្រង់ទីផ្សារ ហើយរុញតំលៃចុះមកក្រោម នៅខណៈពេលជួញដូរ បិទនៅខាងក្រោមតំលៃទាប នៃ Candle ខ្លីពណ៌ស។
  4. នេះបញ្ជាក់ថា សម្ពាធនៃការលក់ខ្លាំង តំលៃទីផ្សារនឹងធ្លាក់ចុះមកវិញ។

»របៀបជួញដូរ

យើងអាចឃើញវត្តមាន Bullish Engulfing នៅនិន្នាការលើ(Up Trend) ។ វាជាតម្រុយដែល បញ្ជាក់ ថា ទីផ្សារ នឹង ចុះត្រលប់មកក្រោមវិញ បន្ទាប់ពីឡើងថ្លៃ នៅនិន្នាការមុន។ មុននឹងធ្វើការលក់(Sell) យើងត្រូវរង់ចាំ Candle វែងពណ៌ខ្មៅ បង្ហាញខ្លួួនបន្ទាប់ ពី Bullish Engulfing សិន ព្រោះវា បញ្ជាក់ថា សម្ពាធនៃការលក់ខ្លាំង និងមាន សុវត្តិភាពក្នុងការជួញដូរ។ 


  1. កំណត់ការ លក់ នៅចំណុច បិទនៃ Candle វែងពណ៌ខ្មៅ ដែលនៅបន្ទាប់ពី Bullish Engulfing
  2. កំណត់កាខាត់ ខាងលើ Bearish Engulfing 2- 3 pips ។
  3. កំណត់ចំណេញ នៅ Zone បន្ទាប់។

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ