Inverted Hammer សញ្ញាទិញ Buy signal

Inverted Hammer  សញ្ញាទិញ Buy signal

»របៀបកត់សំគាល់

 

  1. វាត្រូវជួញដូរនៅនិន្នាការក្រោម (Down Trend)
  2. ខណៈពេលជួញដូរ តំលៃបើក នៅក្រោម ឬជិតតំលៃបិទ ខ្លួនពិតប្រាកដ រាង បួនជ្រុង ពណ៌ស ឬខ្មៅ។
  3. ស្រមោលខាងលើវែង ស្មើរ 2ឬ3ដង នៃខ្លួនពិតប្រាកដរបស់វា គ្មានឬមានស្រមោលខាងក្រោមតិចតួច។

»​ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. នៅពេលដែលទីផ្សារបើក អ្នកទិញបានរុញតំលៃឡើងទៅលើខ្លាំង ប៉ុន្តែហាក់បីដូចជាអស់ខ្យល់ អ្នកលក់ក៏ចូលមកដល់ ហើយប្រើកម្លាំងទាញតំលៃចុះមកក្រោមវិញ ។ អ្នកទិញក៏បានប្រមូលកម្លាំងមម្តងទៀតតបតទៅអ្នកលក់ក៏បានរុញតំលៃមកបិទនៅលើឬជិតតំលៃបើក នៃខណៈពេលជួញដូរ។
  2. ស្រមោលខាងលើ របស់វា បញ្ជាក់ពីកម្លាំងនៃការទិញ ឬតំលៃនឹងត្រលប់ឡើងទៅលើវិញ។

»របៀបជួញដូរ

យើងអាចរកមើល Inverted Hammer Candle នៅនិន្នាការក្រោមនៃទីផ្សារ នៅពេលឃើញវត្តមានរបស់វា មានន័យថា តំលៃទីផ្សារនឹងឡើងទៅលើវិញបន្ទាប់ពីការធ្លាក់ចុះ។ មុននឹងយើងធ្វើការជួញដូរ ត្រូវរងចាំ Bullish Candle វែងពណ៌ស បង្ហាញខ្លួនបន្ទាប់ពី Inverted Hammer សិន ព្រោះវាធានាសុវត្តិភាពនៃ ការទិញ(Buy) ក្នុងទីផ្សារ។



  1.  កំណត់ទិញនៅ តំលៃបិទBullish Candle វែងពណស
  2. កំណត់ការខាត់ នៅខាងក្រោម inverted hammer 2ឬ3pips។
  3. កំណត់ចំណេញ នៅzone បន្ទាប់។

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ