Hammer Candle សញ្ញាទិញ Buy Signal

Hammer សញ្ញាទិញ Buy Signal



»របៀបកត់សំគាល់
  1. ខ្លួនពិតប្រាកដមានរាងដូច ញញួរ ខណៈពេលជួញដូរ​ តំលៃបើក នៅក្រោមបិទ ខ្លួនពិតប្រាកដ មានពណ៌ស ឬខ្មៅ។
  2. ស្រមោលខាងក្រោមវែង ជាង ខ្លួនពិតប្រាកដរបស់វា 2-3ដង 
  3. ខណៈពេលជួញដូរ ត្រូវស្ថិតនៅនិន្នាការក្រោម។
»ចិត្តសាស្រ្តខាងក្នុងទីផ្សារ
  1. នៅពេលដែលទីផ្សារបើក អ្នកលក់(seller) បានប្រមូលកម្លាំងរុញតំលៃចុះមកក្រោមខ្លាំង ប៉ុន្តែ អ្នកទិញ(buyer) មានកម្លាំងគ្រប់គ្រាន់ដើម្បីគ្រប់គ្រង់ទីផ្សារ ក៏រុញតំលៃឡើងមក បិទនៅពីលើតំលៃបើក នៃខណៈពេលជួញដូរ បានបន្សល់ទុកស្រមោលខាងក្រោមមួយយ៉ាងវែង។
  2. ស្រមោលវាត្រូវវែង ជាង 2 ឬ ៣ ដងនៃខ្លួនពិតប្រាកដរបស់វា នោះសម្ពាធនៃការទិញខ្លាំង ប៉ុន្តែបើស្រមោលរបល់វាខ្លីនោះតំលៃនៃទីផ្សារប្រែប្រួលតិចតួច។
»របៀបនៃការជួញដូរ

នៅពេលដែលយើងឃើញវត្តមាន Hammer នៅនិន្នាការក្រោម (Down Trend) ក្នុងទីផ្សារ នេះវាជាតម្រុយមួយ បញ្ជាក់ថា ទីផ្សារនឹងឡើងវិញបន្ទាប់ពីការធ្លាក់ នៃការជួញដូរមុនៗ។ ដើម្បីធ្វើការ​ ទិញ(Buy) យើងត្រូវរង់ចាំ Bullish Candle វែងពណ៌ស បង្ហាញខ្លួនបន្ទាប់​ពី Hammer សិន។ វាធានាសុវត្តិភាព ទិញ(Buy) នៅក្នុងទីផ្សារ។

 

  1. កំណត់ការទិញ (Buy) ចំនុច បិទ នៃ Bullish candle
  2. កំណត់ការខាត់ នៅខាងក្រោមស្រមោលវែង របស់ Hammer Candle 2-3pips។
  3. កំណត់ការចំេណញ ស្វែងរក Zone បន្ទាប់

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ