Dragon Fly សញ្ញាទិញ Buy Signal

 Dragon fly សញ្ញទិញ Buy Signal


  »របៀបកត់សំគាល់ 

  1. វាត្រូវបង្ហាញខ្លួននៅនិន្នាការក្រោម នៃទីផ្សារ
  2. វាមានរាងដូចអក្សរ T ខណៈពេលជួញដូរ តំបើក និងបិទស្មើរគ្នានៅតំលៃខ្ពស់ក្នុងទីផ្សារ
  3. វាមិនមានខ្លួនពិតប្រាកដទេ ប៉ុន្តែមានស្រមោលខាងក្រោមវែង។

  »ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. នៅពេលដែលទីផ្សារបើក អ្នកលក់រុញតំលៃចុះមកក្រោមខ្លាំង ប៉ុន្តែអ្នកទិញបានគ្រប់គ្រង់តំលៃជាប់ ក៏បានសម្រុកទាញតំលៃឡើងលើវិញ ដែលខណៈពេលជួញដូរបើក និងបិទនៅតំលៃាខ្ពស់មួយនៃទីផ្សារ បន្សល់ទុកស្រមោលខាងក្រោមយ៉ាងវែង។
  2. នេះបានន័យថា សម្ពាធនៃការលក់ត្រូវបានបញ្ចប់ តំលៃនឹងវិលត្រលប់ឡើងទៅលើវិញ
  3. ប្រវែងនៃស្រមោលខាងក្រោមនៃ Dragon fly វែងខ្លាំង បញ្ជាក់ថា សម្ពាធនៃការទិញខ្លាំង បើវាខ្លីនោះតំលៃទីផ្សារនឹងប្រែប្រួលតិចតួច។

»របៀបជួញដូរ Dragon Fly 

រូបខាងក្រោមៈ គឺជាការជួញដូរលើរូបិយប័ណ្ណគូរ AUD/USD ក្នុង Time Frame 4H។ នៅពេលតំលៃទីផ្សារបានទៅដល់និន្នាការក្រោម Dragon Fly បង្ហាញ់ខ្លួន បន្ទាប់តំលៃចុះខ្លាំង។

  1. កំណត់ការទិញ (Buy) បន្ទាប់ពី ខណៈពេលជួញដូរ របស់ Bullish Candle បើកនៅពីក្រោមតំលៃបិទក្នុងទីផ្សារ បញ្ជាក់ពីសុវត្តិភាពតំលៃឡើងបន្ទាប់ពីDragon Fly(2-3)
  2. កំណត់ការខាត់បង នៅខាងក្រោម កន្តុយ Dragon Fly 2-3 pips។
  3. កំណត់ទិសដៅចំណេញ នៅZone បន្ទាប់

2. Gravestone 

Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ