Posts

Showing posts from June, 2019

Evening Star( Sell Signal)

Image
Evening Star/Sell Signal/សញ្ញាលក់ របៀបកត់សំគាល់ វាត្រូវជួញដូរនៅនិន្នាការលើ(Up Trend) បង្គោលវែងទី១មានតួខ្លួនវែងពណ៍ស(First Long White candle) បង្គោលទី២(second candle) តំលៃរបស់វាបើកនៅចន្លោះលើ(gap-up)។ វាមានតួខ្លួនខ្លីតូចពណ៍ស ឬខ្មៅ។ បង្គោលទី៣(third candle) តំលៃបើកនៅចន្លោះក្រោម(gap-down) ហើយតំលៃបិទរបស់វាបិទនៅពាក់កណ្តាល50% ឬលើសនេះ នៃបង្គោលវែងពណ៍សទី១។ ចិត្តសាស្រ្តខាងក្នុងទីផ្សារ  បង្គោលវែងពណ៍សទី១(First long black candle) បង្ហាញពីឥទ្ធិពលនៃអ្នកទិញនៅតែខ្លាំងនៅនិន្នាការលើ។ ចន្លោះលើ(gap-up) នៃបង្គោលទី២(second candle)មានតួខ្លួនតូចខ្លី បញ្ជាក់ថាកម្លាំងរបស់អ្នកទិញបានចាប់ផ្តើមបាត់បង់សន្ទុះ។ ចន្លោះក្រោម(gap-down) នៃបង្គោលទី៣(third candle) ចង្អុលបញ្ជាក់ពីកម្លាំងអ្នកលក់បានយកប្រៀបលើកម្លាំងរបស់អ្នកទិញ​ដោយចុះមកបិទនៅពាក់កណ្តាល ស្មើរ50% ឬលើសពីនេះនៃបង្គោលវែងពណ៍សទី១។ របៀបជួញដូរ ស្វែងរក Evening Star នៅកំពូលនៃនិន្នាការលើ(Up trend)។ រងចាំបង្គោលទី៤(fourth candle) បិទនៅក្រោម បង្គោលទី៣(third candle) ដើម្បីបញ្ជាក់ពីកម្លាំងនៃការទិញ។ ចូលលក់នៅ តំលៃបិទនៃបង្គោលទី៤(Buy at closing price of fourth
Image
Morning Star/Buy Signal/សញ្ញាទិញ របៀបកត់សំគាល់ វាត្រូវជួញដូរនៅនិន្នាការក្រោម(Down Trend) បង្គោលវែងទី១មានតួខ្លួនវែងពណ៍ខ្មៅ(First Long Black candle) បង្គោលទី២(second candle) តំលៃរបស់វាបើកនៅចន្លោះក្រោម(gap-down)។ វាមានតួខ្លួនខ្លីតូចពណ៍ស ឬខ្មៅ។ បង្គោលទី៣(third candle) តំលៃបើកលនៅចន្លោះលើ(gap-up) ហើយតំលៃបិទរបស់វាបិទនៅពាក់កណ្តាល50% ឬលើសនេះ នៃបង្គោលវែងពណ៍ខ្មៅទី១។ ចិត្តសាស្រ្តខាងក្នុងទីផ្សារ  បង្គោលវែងពណ៍ខ្មៅទី១(First long black candle) បង្ហាញពីឥទ្ធិពលនៃអ្នកលក់នៅតែខ្លាំងនៅនិន្នាការក្រោម។ ចន្លោះក្រោម(gap-down) នៃបង្គោលទី២(second candle)មានតួខ្លួនតូចខ្លី បញ្ជាក់ថាកម្លាំងរបស់អ្នកលក់បានចាប់ផ្តើមបាត់បង់សន្ទុះ។ ចន្លោះលើ(gap-up) នៃបង្គោលទី៣(third candle) ចង្អុលបញ្ជាក់ពីកម្លាំងអ្នកទិញបានយកប្រៀបលើកម្លាំងរបស់អ្នកលក់ ដោយឡើងមកបិទនៅពាក់កណ្តាល ស្មើរ50% ឬលើសពីនេះនៃបង្គោលវែងពណ៍ខ្មៅទី១។ របៀបជួញដូរ ស្វែងរក Morning Star នៅបាតនៃនិន្នាការក្រោម។ រងចាំបង្គោលទី៤(fourth candle) បិទនៅលើ បង្គោលទី៣(third candle) ដើម្បីបញ្ជាក់ពីកម្លាំងទិញ។ ចូលទិញនៅ តំលៃបិទនៃបង្គោលទី៤(Buy at closing price of four
Image
Three Black Crows/សញ្ញាលក់/Sell Signal របៀបកត់សំគាល់ វាត្រូវជួញដូរនៅនិន្នាការលើ(Up Trend) យើងសង្កេតឃើញថា មាន បង្គោលវែងពណ៍ខ្មៅចំនួន៣កើតឡើងបន្តបន្ទាប់គ្នា។ បង្គោលទី២ និង​ទី3(2nd and third candle) បិទក្នុងរយៈពេល តួរខ្លួននៃបង្គោលទី១ ប៉ុន្តែតំលៃបិទនៅកម្ពស់ទាបជាងបង្គោលទី១បន្ទាប់គ្នា។ ចិត្តសាស្រ្តខាងក្នុងទីផ្សារ បង្គោលពណ៍ខ្មៅដំបូង(ទី១)ជាសញ្ញាដែលបង្ហាញកម្លាំងនៃអ្នកទិញបានចុះខ្សោយ បន្ទាប់ពីនិន្នាការលើអូសបន្លាយក្នុងរយៈយូរ បន្ទាប់មកអ្នកលក់បានចូលមកដល់។ពេលនោះអ្នកលក់នៅតែបន្តសម្រុកមកផ្តួនៗ ដែលតំលៃបើកនៅកម្ពស់ទាបជាងជាបន្តបន្ទាប់។ របៀបជួញដូរ ស្វែងរក Three Black Crows នៅបាតនិន្នាការក្រោម(Bottom of down trend)។ រងចាំបង្គោលវែងពណ៍ខ្មៅ(Long Bearish Candle) បិទនៅខាងក្រោមបង្គោលទី៣ ដើម្បីបញ្ជាក់ពីសម្ពាធនៃការលក់បានគ្រប់គ្រាន់។ លក់នៅតំលៃបិទនៃបង្គោលវែងពណ៍ខ្មៅ(Sell at closing price of long Black candle)។ កំណត់ការខាត់5-6 pips នៅខាងលើ បង្គោលពណ៍ខ្មៅទី១។
Image
Three White Soldiers/Buy Signal/ សញ្ញាទិញ របៀបកត់សំគាល់ វាត្រូវជួញដូរនៅនិន្នាការក្រោម(Down Trend) យើងសង្កេតឃើញថា មាន បង្គោលវែងពណ៍សចំនួន៣កើតឡើងបន្តបន្ទាប់គ្នា។ បង្គោលទី២ និង​ទី3(2nd and third candle) បើកក្នុងរយៈពេល តួរខ្លួននៃបង្គោលទី១ ប៉ុន្តែតំលៃបិទនៅកម្ពស់ខ្ពស់ជាងបង្គោលទី១បន្តបន្ទាប់គ្នា។   ចិត្តសាស្រ្តខាងក្នុងទីផ្សារ បង្គោលពណ៍សដំបូង(ទី១)ជាសញ្ញាដែលបង្ហាញកម្លាំងនៃការលក់បានចុះខ្សោយ បន្ទាប់ពីនិន្នាការក្រោមអូសបន្លាយក្នុងរយៈយូរ ហើយអ្នកទិញបានចូលមកដល់។ពេលនោះអ្នកទិញនៅតែបន្តសម្រុកមកផ្តួនៗ ដែលតំលៃបិទ នៅកម្ពស់ខ្ពស់ជាងជាបន្តបន្ទាប់។   របៀបជួញដូរ ស្វែងរក Three White Soldiers នៅបាតនិន្នាការក្រោម(Bottom of down trend)។ រងបង្គោលវែងពណ៍ស(Long Bullish Candle) បិទនៅខាងលើបង្គោលទី៣ ដើម្បីបញ្ជាក់ពីសម្ពាធនៃការទិញបានគ្រប់គ្រាន់ ទិញនៅតំលៃបិទនៃបង្គោលវែងពណ៍ស(Buy at closing price of long white candle)។ កំណត់ការខាត់5-6 pips នៅខាងក្រោម បង្គោលពណ៍សទី១។

Tweezers Bottom

Image
Tweezers Bottom/Buying Signal សញ្ញាលក់(ធ្វីសស័រ ក្រោម)   របៀបកត់សំគាល់ វាត្រូវជួញដូរនៅនិន្នាការក្រោម។  បង្គោលពណ៍ខ្មៅ(A black candle) បាននៅពីក្រោយបង្គោលពណ៍ស(A whit candle) បង្គោលទាំងពីរ(Both Candles)ស្ថិតនៅកម្ពស់ដូចគ្នា  ចិត្តសាស្រ្តនៅខាងក្នុងទីផ្សារ​ ខណៈពេលជួញដូរនៃបង្គោលទាំងពីរស្ថិតនៅកម្ពស់ស្មើរគ្នា បង្ហាញអោយឃើញថាទីផ្សារបានកាត់ផ្តាច់ នៅកំរិតតំលៃនោះ។ តំលៃបិទនៃបង្គោលពណ៍ស(Closing price of white candle) រត់ឡើងលើពីបាត(Low)ខាងក្រោម  ដូចគ្នាបង្គោលពណ៍ខ្មៅ(Black Candle)បានធ្វើ។ វាបានបង្ហាញថា កម្លាំងនៃការទិញចាប់ផ្តើមខ្លាំង។ របៀបជួញដូរ ស្វែងរក Tweezers Bottom នៅនិន្នាការក្រោម(Down Trend)  យើងត្រូវរងចាំ បង្គោលវែងពណ៍សបិទ(Long White Candle Close) នៅខាងលើ Tweezers Bottom ដើម្បីបញ្ជាក់សម្ពាធលក់បានគ្រប់គ្រាន់។ ការជួញដូរ(ទិញ Buy)នៅចំនុចបិទនៃ បង្គោលវែងពណ៍ស(Buy at Closing Price of Long White candle)។ កំណត់ការខាត់បង 5-6 pips ខាងក្រោម Tweezers Bottom។  

Tweezers Top

Image
Tweezers Top/Selling Signal សញ្ញាលក់(ធ្វីសស័រ លើ)   របៀបកត់សំគាល់ វាត្រូវជួញដូរនៅនិន្នាការលើ  បង្គោលពណ៍ស(A whit candle) បាននៅពីក្រោយបង្គោលពណ៍ខ្មៅ(A black white candle) បង្គោលទាំងពីរ(Both Candles)ស្ថិតនៅកម្ពស់ដូចគ្នា  ចិត្តសាស្រ្តនៅខាងក្នុងទីផ្សារ​ ខណៈពេលជួញដូរនៃបង្គោលទាំងពីរស្ថិតនៅកម្ពស់ស្មើរគ្នា បង្ហាញអោយឃើញថាទីផ្សារបានកាត់ផ្តាច់ នៅកំរិតតំលៃនោះ។ តំលៃបិទនៃបង្គោលពណ៍ខ្មៅ(Closing price of black candle) រត់ចុះក្រោមពីកម្ពស់ខាងលើ  ដូចគ្នាបង្គោលពណ៍ស(White Candle)បានធ្វើ។ វាបានបង្ហាញថា កម្លាំងនៃការលក់ចាប់ផ្តើមខ្លាំង។ របៀបជួញដូរ ស្វែងរក Tweezers Top នៅនិន្នាការលើ(Up Trend)  យើងត្រូវរងចាំ បង្គោលវែងពណ៍ខ្មៅបិទ(Long Black Candle Close) នៅខាងក្រោម Tweezers Top ដើម្បីបញ្ជាក់សម្ពាធលក់បានគ្រប់គ្រាន់។ ការជួញដូរនៅចំនុចបិទនៃ បង្គោលវែងពណ៍ខ្មៅ(Sell at Closing Price of Long black candle)។ កំណត់ការខាត់បង 5-6 pips ខាងលើ Tweezers Top។