Three Black Crows/សញ្ញាលក់/Sell Signal

របៀបកត់សំគាល់

  1. វាត្រូវជួញដូរនៅនិន្នាការលើ(Up Trend)
  2. យើងសង្កេតឃើញថា មាន បង្គោលវែងពណ៍ខ្មៅចំនួន៣កើតឡើងបន្តបន្ទាប់គ្នា។
  3. បង្គោលទី២ និង​ទី3(2nd and third candle) បិទក្នុងរយៈពេល តួរខ្លួននៃបង្គោលទី១ ប៉ុន្តែតំលៃបិទនៅកម្ពស់ទាបជាងបង្គោលទី១បន្ទាប់គ្នា។

ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1. បង្គោលពណ៍ខ្មៅដំបូង(ទី១)ជាសញ្ញាដែលបង្ហាញកម្លាំងនៃអ្នកទិញបានចុះខ្សោយ បន្ទាប់ពីនិន្នាការលើអូសបន្លាយក្នុងរយៈយូរ បន្ទាប់មកអ្នកលក់បានចូលមកដល់។ពេលនោះអ្នកលក់នៅតែបន្តសម្រុកមកផ្តួនៗ ដែលតំលៃបើកនៅកម្ពស់ទាបជាងជាបន្តបន្ទាប់។


របៀបជួញដូរ

  1. ស្វែងរក Three Black Crows នៅបាតនិន្នាការក្រោម(Bottom of down trend)។
  2. រងចាំបង្គោលវែងពណ៍ខ្មៅ(Long Bearish Candle) បិទនៅខាងក្រោមបង្គោលទី៣ ដើម្បីបញ្ជាក់ពីសម្ពាធនៃការលក់បានគ្រប់គ្រាន់។
  3. លក់នៅតំលៃបិទនៃបង្គោលវែងពណ៍ខ្មៅ(Sell at closing price of long Black candle)។
  4. កំណត់ការខាត់5-6 pips នៅខាងលើ បង្គោលពណ៍ខ្មៅទី១។


Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ