Morning Star/Buy Signal/សញ្ញាទិញ


របៀបកត់សំគាល់

  1. វាត្រូវជួញដូរនៅនិន្នាការក្រោម(Down Trend)
  2. បង្គោលវែងទី១មានតួខ្លួនវែងពណ៍ខ្មៅ(First Long Black candle)
  3. បង្គោលទី២(second candle) តំលៃរបស់វាបើកនៅចន្លោះក្រោម(gap-down)។ វាមានតួខ្លួនខ្លីតូចពណ៍ស ឬខ្មៅ។
  4. បង្គោលទី៣(third candle) តំលៃបើកលនៅចន្លោះលើ(gap-up) ហើយតំលៃបិទរបស់វាបិទនៅពាក់កណ្តាល50% ឬលើសនេះ នៃបង្គោលវែងពណ៍ខ្មៅទី១។

ចិត្តសាស្រ្តខាងក្នុងទីផ្សារ

  1.  បង្គោលវែងពណ៍ខ្មៅទី១(First long black candle) បង្ហាញពីឥទ្ធិពលនៃអ្នកលក់នៅតែខ្លាំងនៅនិន្នាការក្រោម។
  2. ចន្លោះក្រោម(gap-down) នៃបង្គោលទី២(second candle)មានតួខ្លួនតូចខ្លី បញ្ជាក់ថាកម្លាំងរបស់អ្នកលក់បានចាប់ផ្តើមបាត់បង់សន្ទុះ។
  3. ចន្លោះលើ(gap-up) នៃបង្គោលទី៣(third candle) ចង្អុលបញ្ជាក់ពីកម្លាំងអ្នកទិញបានយកប្រៀបលើកម្លាំងរបស់អ្នកលក់ ដោយឡើងមកបិទនៅពាក់កណ្តាល ស្មើរ50% ឬលើសពីនេះនៃបង្គោលវែងពណ៍ខ្មៅទី១។

របៀបជួញដូរ

  1. ស្វែងរក Morning Star នៅបាតនៃនិន្នាការក្រោម។
  2. រងចាំបង្គោលទី៤(fourth candle) បិទនៅលើ បង្គោលទី៣(third candle) ដើម្បីបញ្ជាក់ពីកម្លាំងទិញ។
  3. ចូលទិញនៅ តំលៃបិទនៃបង្គោលទី៤(Buy at closing price of fourth candle)។
  4. កំណត់ការខាត់ក្រោម គំរូ Morning Star 5-6pips។


Comments

Popular posts from this blog

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Evening Star( Sell Signal)

របៀបកំណត់លំហូរ