Posts

Showing posts from October, 2018

Bearish Engulfing សញ្ញាលក់ Sell Signal(Double Candlestick Pattern)

Image
Bearish Engulfing សញ្ញាលក់ Sell Signal(Double Candlestick Pattern) »របៀបកត់សំគាល់   វាត្រូវជួញដូរនៅនិន្នាការលើ (Up Trend) Candle ខ្លីពណ៌ស នៅមុន Candle វែងពណ៌ខ្មៅ Candle វែងពណ៌ខ្មៅបាំងពីក្រោយ Candle ខ្លីពណ៌ស។ Candle វែងពណ៌ខ្មៅ តំលៃបើក នៅខ្ពស់ជាង នឹង បិទទាបជាង Candleខ្លីពណ៌ស។ »ចិត្តសាស្រ្តខាងក្នុងទីផ្សារ Candle ខ្លីពណ៌ស បញ្ជាក់ពីការគ្រប់គ្រង់ទីផ្សារដោយ អ្នកទិញ(Buyer) បន្តអូសបន្លាយដល់ និន្នាការលើ។ នៅខណៈពេលជួញដូរបន្ទាប់, ទីផ្សារបាន បើកនៅតំលៃខ្ពស់នៃ Candle ខ្លីពណ៌ស វាមើលទៅហាក់បី តំលៃនៅបន្តឡើងលើ។ ក្រោយមក វាក៏បាត់បង់សន្ទុះឡើង  ភ្លាមនោះ អ្នកលក់(Seller)  ក៏ចូលមក គ្រប់គ្រង់ទីផ្សារ ហើយរុញតំលៃចុះមកក្រោម នៅខណៈពេលជួញដូរ បិទនៅខាងក្រោមតំលៃទាប នៃ Candle ខ្លីពណ៌ស។ នេះបញ្ជាក់ថា សម្ពាធនៃការលក់ខ្លាំង តំលៃទីផ្សារនឹងធ្លាក់ចុះមកវិញ។ »របៀបជួញដូរ យើងអាចឃើញវត្តមាន Bullish Engulfing នៅនិន្នាការលើ(Up Trend) ។ វាជាតម្រុយដែល បញ្ជាក់ ថា ទីផ្សារ នឹង ចុះត្រលប់មកក្រោមវិញ បន្ទាប់ពីឡើងថ្លៃ នៅនិន្នាការមុន។ មុននឹងធ្វើការលក់(Sell) យើងត្រូវរង់ចាំ Candle វែងពណ៌ខ្មៅ បង្ហាញខ្លួួនបន្ទាប់ ពី Bullish En

Bullish Engulfing សញ្ញាទិញ Buy Signal (Double Candlestick Patterns)

Image
Bullish Engulfing »របៀបកត់សំគាល់   វាត្រូវជួញដូរនៅនិន្នការក្រោម(Down Trend) Candle ខ្លីពណ៌ខ្មៅ នៅមុន Candle វែងពណ៌ស។ Candle វែងពណ៌ស បាំងពីក្រោយ Candle ខ្លីពណ៌ខ្មៅ   Candle វែងពណ៌ ស តំលៃបើក នៅទាបជាង នឹងបិទខ្ពស់ ជាង Candle ខ្លីពណ៌ខ្មៅ។ »ចិត្តសាស្រ្តខាងក្នុងទីផ្សារ Candle ខ្លីពណ៌ខ្មៅបញ្ជាក់ពីការគ្រប់គ្រង់ទីផ្សាររបស់អ្នកលក់បន្តអូសបន្លាយដល់និន្នាការក្រោម។ នៅខណៈពេលជួញដូរបន្ទាប់ ទីផ្សារបាន បើក នៅតំលៃទាប នៃ Candle ខ្លីពណ៌ខ្មៅ វាមើលទៅដូចជាតំលៃនៅបន្តធ្លាក់ចុះ។ បន្ទាប់មកក៏បាត់បង់សន្ទុះ អ្នកទិញក៏ចូលមកគ្រប់គ្រង់ទីផ្សារររុញតំលៃឡើងនៅខណៈសពេលជួញដូរ ហើយបិទនៅខាងលើតំលៃខ្ពស់នៃ Candle ខ្លីពណ៌ខ្មៅ នេះបញ្ជាក់ សម្ពាធនៃការទិញ ខ្លាំង តំលៃទីផ្សារ នឹងងើបឡើងវិញ។ »របៀបជួញដូរ យើងអាចស្វែងរក Bullish Engulfing នៅនិន្នាការក្រោម (Down Trend) ហើយយើងឃើញវត្តមានរបស់​វា​ក្នុងទីផ្សារធ្លាក់ចុះ។វាជាតម្រុយមួយដែលបញ្ជាក់អោយយើងដឹង​ថា ទីផ្សារនឹងមានមានប្រែប្រួលឡើងទៅលើវិញ។ ប៉ុន្តែ មុននឹងយើងធ្វើការ ទិញ(Buy) យើងត្រូវរង់ចាំ Bullish Candle វែងពណ៌សដោយ ខណៈពេលជួញដូររបស់ តំលៃបើកនៅពីក្រោម បិទ ដែលបង្ហាញខ្លួនបន្ទាប់ពី

Hanging Man សញ្ញាលក់ Sell Signal

Image
Hanging Man សញ្ញា លក់ Sell Signal »របៀបកត់សំគាល់   វាត្រូវជួញដូរនៅនិន្នាការលើ Up Trend ខណៈពេលជួញដូរ បើកនៅខាងលើ ឬជិតតំលៃបិទ ខ្លួនពិតប្រាកដមានរាង បួនជ្រុង ពណ៍ស ឬខ្មៅ ស្រមោលខាងក្រោមវែង ស្មើរ 2ឬ3ដងនៃខ្លួនពិតប្រាកដ គ្មានស្រមោលខាងលើ ឬមានតិចតួច។ »ចិត្តសាស្រ្តខាងក្នុងទីផ្សារ នៅពេលដែលទីផ្សារបើកអ្នកលក់បានទាញតំលៃចុះមក្រោមខ្លាំងដោយគិតថាអ្នកទិញមិនមានវត្តមាននៅក្នុងទីផ្សារ ប៉ុន្តែអ្នកទិញនៅមានកម្លាំងល្មម បានរុញតំលៃឡើងមកលើវិញ តែក៏ថមថយកម្លាំងមកវិញ បន្ទាប់មកអ្នកលក់បានទាញតំលៃមកបិទនៅខាងក្រោមឬជិតតំលៃបើក បន្សល់ទុកស្រមោលខាងក្រោមយ៉ាងវែង។ ស្រមោលខាងក្រោមវែង បញ្ជាក់ពីកម្លាំងនៃការលក់ក្នុងទីផ្សារ។ »របៀបជួញដូរ នៅពេលដែលយើងឃើញវត្តមាន Hanging Man នៅនិន្នាការលើ (Up Trend) ក្នុងទីផ្សារ វាជាតម្រុយ បង្ហាញពីការធ្លាក់ចុះនៃតំលៃ បន្ទាប់ពីឡើងខ្ពស់ ។ ដើម្បីសុវត្តិភាពនៃការ​ លក់(Sell) យើងត្រូវរងចាំ  វត្តមាន Bearish Candle វែងពណ៌ខ្មៅ ដែលខណៈពេលជួញដូររបស់វា តំលៃបើកនៅពីលើបិទ  នៅបន្ទាប់ពី Hanging Man សិន។ វាបញ្ជាក់ថាសម្ពាធនៃការលក់ខ្លាំង។ កំណត់ការលក់ នៅ ចំនុច បិទនៃ Bearish Candle វែងពណ៌ខ្មៅ  កំណត់ការខា

Inverted Hammer សញ្ញាទិញ Buy signal

Image
Inverted Hammer  សញ្ញាទិញ Buy signal »របៀបកត់សំគាល់   វាត្រូវជួញដូរនៅនិន្នាការក្រោម (Down Trend) ខណៈពេលជួញដូរ តំលៃបើក នៅក្រោម ឬជិតតំលៃបិទ ខ្លួនពិតប្រាកដ រាង បួនជ្រុង ពណ៌ស ឬខ្មៅ។ ស្រមោលខាងលើវែង ស្មើរ 2ឬ3ដង នៃខ្លួនពិតប្រាកដរបស់វា គ្មានឬមានស្រមោលខាងក្រោមតិចតួច។ »​ចិត្តសាស្រ្តខាងក្នុងទីផ្សារ នៅពេលដែលទីផ្សារបើក អ្នកទិញបានរុញតំលៃឡើងទៅលើខ្លាំង ប៉ុន្តែហាក់បីដូចជាអស់ខ្យល់ អ្នកលក់ក៏ចូលមកដល់ ហើយប្រើកម្លាំងទាញតំលៃចុះមកក្រោមវិញ ។ អ្នកទិញក៏បានប្រមូលកម្លាំងមម្តងទៀតតបតទៅអ្នកលក់ក៏បានរុញតំលៃមកបិទនៅលើឬជិតតំលៃបើក នៃខណៈពេលជួញដូរ។ ស្រមោលខាងលើ របស់វា បញ្ជាក់ពីកម្លាំងនៃការទិញ ឬតំលៃនឹងត្រលប់ឡើងទៅលើវិញ។ »របៀបជួញដូរ យើងអាចរកមើល Inverted Hammer Candle នៅនិន្នាការក្រោមនៃទីផ្សារ នៅពេលឃើញវត្តមានរបស់វា មានន័យថា តំលៃទីផ្សារនឹងឡើងទៅលើវិញបន្ទាប់ពីការធ្លាក់ចុះ។ មុននឹងយើងធ្វើការជួញដូរ ត្រូវរងចាំ Bullish Candle វែងពណ៌ស បង្ហាញខ្លួនបន្ទាប់ពី Inverted Hammer សិន ព្រោះវាធានាសុវត្តិភាពនៃ ការទិញ(Buy) ក្នុងទីផ្សារ។   កំណត់ទិញនៅ តំលៃបិទBullish Candle វែងពណស កំណត់ការខាត់ នៅខាងក្រោម inverted ham

Shooting star Candle សញ្ញាលក់ Sell Signal

Image
Shooting Star សញ្ញាលក់ Sell Signal »របៀបកត់សំគាល់   វាត្រូវជួញដូរនៅនិន្នាការលើ(Up trend)។ ខណៈពេលជួញដូរបើកនៅលើ ឬជិតតំលៃបិទ ខ្លួនពិតប្រាកដមានរាងបួនជ្រុង ពណ៍ស ឬខ្មៅ។ មានស្រមោលខាងលើវែង គ្មាន ឬមានស្រមោលខាងក្រោមតិចតួច។ »ចិត្តសាស្រ្តខាងក្នុងទីផ្សារ វាដូច gravestone doji ដែរ នៅពេលដែលទីផ្សារបើក អ្នកទិញ(Buyer) បានសម្រុករុញតំលៃឡើងទៅលើខ្លាំង ស្រាប់តែថមថយកម្លាំងមកវិញ ពេលនោះ អ្នកលក់(Seller) ឃើញឱកាសក៏ចូលមកគ្រប់គ្រង់ទីផ្សារ ហើយច្រានតំលៃចុះមក្រោម ដោយខណៈពេលពេលជួញដូរ តំលៃបើក នៅលើ ឬជិតតំលៃបិទ។ ហើយ បានបន្សល់ទុកស្រមោលខាងលើវែង ស្មើរនឹង2 ឬ 3ដងនៃដងខ្លួនពិតប្រាកដរបស់។ ស្រមោលខាងលើរបស់វា បញ្ជាក់ពីកម្លាំងនៃការលក់នៅក្នុងទីផ្សារ។  »របៀបជួញដូរ នៅពេលដែល shooting star បង្ហាញវត្តមាននៅនិន្នាការលើជាសញ្ញា បញ្ជាក់ថាកម្លាំងនៃទិញត្រូវបានបញ្ចប់ ប៉ុន្តែយើងត្រូវរងចាំ Bearish Candle វែងពណ៌ខ្មៅ បន្ទាប់ពី shooting star candle ដើម្បីធានាសុវត្តិភាពនៃ ការលក់(Sell) ក្នុងទីផ្សារ។​សូមមើលរូប កំណត់ការលក់ នៅចំនុច បិទ នៃ Bullish candle ពណ៌ខ្មៅវែង កំណត់ការខាត់ នៅលើខាងស្រមោលខាងលើរបស់ Shooting Star 2ឬ3pips។ កំ

Gravestone សញ្ញាលក់ Sell Signal

Image
Gravestone  សញ្ញាលក់ Sell Signal   »របៀបកត់សំគាល់ ខណៈពេលជួញដូរ ក្នុងទីផ្សារ នៅនិន្នាការ លើ។ មិនមានខ្លួនពិតប្រាកដ និងមានទំរងដូច T បញ្រ្ចាស់ ហើយខណៈពេលជួញដូរ តំលៃបើកនឹងបិទរួមគ្នា នៅតំលៃទាប។ មានស្រមោលខាងលើវែង។ »ចិត្តសាស្រ្តខាងក្នុងទីផ្សារ នៅពេលទីផ្សារបើក អ្នកទិញ(Buyer) បានសម្រុករុញតំលៃឡើងលើខ្លាំង ក៏ថមថយកម្លាំង ពេលនោះអ្នកលក់(seller)ក៏បានចូលមកដល់ ទាញតំលៃចុះមកក្រោម ដោយ ខណៈពេលជួញដូរ តំលៃបើក និងបិទស្មើរគ្នានៅតំលៃទាបនៃទីផ្សារ។ ដោយសារ អ្នកលក់រុញតំលៃមកទាប ក៏បន្សល់ទុកស្រមោលខាងលើវែងខ្លាំង នេះបញ្ចាក់ ថាសម្ពាធនៃការលក់ក្នុងទីផ្សារខ្លាំង។ »របៀបជួញដូរ យើងត្រូវ រង់ចាំ Bearish Candle វែងពណ៌ខ្មៅ បង្ហាញខ្លួនបន្ទាប់ពី Gravestone ដែលធនាសុវត្តិភាពនៃការលក់ក្នុងទីផ្សារ។ សូមរូប   កំណត់ការ លក់ នៅចំនុច បិទ នៃ Bearish Candle វែងពណ៌ខ្មៅ កំណត់ការខាត់ នៅខាងលើស្រមោលខាងលើនៃ Gravestone 2-3pips ។ កំណត់ចំណេញ នៅ Zone បន្ទាប់។ 

Hammer Candle សញ្ញាទិញ Buy Signal

Image
Hammer សញ្ញាទិញ Buy Signal »របៀបកត់សំគាល់ ខ្លួនពិតប្រាកដមានរាងដូច ញញួរ ខណៈពេលជួញដូរ​ តំលៃបើក នៅក្រោមបិទ ខ្លួនពិតប្រាកដ មានពណ៌ស ឬខ្មៅ។ ស្រមោលខាងក្រោមវែង ជាង ខ្លួនពិតប្រាកដរបស់វា 2-3ដង  ខណៈពេលជួញដូរ ត្រូវស្ថិតនៅនិន្នាការក្រោម។ »ចិត្តសាស្រ្តខាងក្នុងទីផ្សារ នៅពេលដែលទីផ្សារបើក អ្នកលក់(seller) បានប្រមូលកម្លាំងរុញតំលៃចុះមកក្រោមខ្លាំង ប៉ុន្តែ អ្នកទិញ(buyer) មានកម្លាំងគ្រប់គ្រាន់ដើម្បីគ្រប់គ្រង់ទីផ្សារ ក៏រុញតំលៃឡើងមក បិទនៅពីលើតំលៃបើក នៃខណៈពេលជួញដូរ បានបន្សល់ទុកស្រមោលខាងក្រោមមួយយ៉ាងវែង។ ស្រមោលវាត្រូវវែង ជាង 2 ឬ ៣ ដងនៃខ្លួនពិតប្រាកដរបស់វា នោះសម្ពាធនៃការទិញខ្លាំង ប៉ុន្តែបើស្រមោលរបល់វាខ្លីនោះតំលៃនៃទីផ្សារប្រែប្រួលតិចតួច។ »របៀបនៃការជួញដូរ នៅពេលដែលយើងឃើញវត្តមាន Hammer នៅនិន្នាការក្រោម (Down Trend) ក្នុងទីផ្សារ នេះវាជាតម្រុយមួយ បញ្ជាក់ថា ទីផ្សារនឹងឡើងវិញបន្ទាប់ពីការធ្លាក់ នៃការជួញដូរមុនៗ។ ដើម្បីធ្វើការ​ ទិញ(Buy) យើងត្រូវរង់ចាំ Bullish Candle វែងពណ៌ស បង្ហាញខ្លួនបន្ទាប់​ពី Hammer សិន។ វាធានាសុវត្តិភាព ទិញ(Buy) នៅក្នុងទីផ្សារ។   កំណត់ការទិញ (Buy)  ចំនុច បិទ នៃ Bull

Dragon Fly សញ្ញាទិញ Buy Signal

Image
 Dragon fly សញ្ញទិញ Buy Signal   »របៀបកត់សំគាល់   វាត្រូវបង្ហាញខ្លួននៅនិន្នាការក្រោម នៃទីផ្សារ វាមានរាងដូចអក្សរ T ខណៈពេលជួញដូរ តំបើក និងបិទស្មើរគ្នានៅតំលៃខ្ពស់ក្នុងទីផ្សារ វាមិនមានខ្លួនពិតប្រាកដទេ ប៉ុន្តែមានស្រមោលខាងក្រោមវែង។   »ចិត្តសាស្រ្តខាងក្នុងទីផ្សារ នៅពេលដែលទីផ្សារបើក អ្នកលក់រុញតំលៃចុះមកក្រោមខ្លាំង ប៉ុន្តែអ្នកទិញបានគ្រប់គ្រង់តំលៃជាប់ ក៏បានសម្រុកទាញតំលៃឡើងលើវិញ ដែលខណៈពេលជួញដូរបើក និងបិទនៅតំលៃាខ្ពស់មួយនៃទីផ្សារ បន្សល់ទុកស្រមោលខាងក្រោមយ៉ាងវែង។ នេះបានន័យថា សម្ពាធនៃការលក់ត្រូវបានបញ្ចប់ តំលៃនឹងវិលត្រលប់ឡើងទៅលើវិញ ប្រវែងនៃស្រមោលខាងក្រោមនៃ Dragon fly វែងខ្លាំង បញ្ជាក់ថា សម្ពាធនៃការទិញខ្លាំង បើវាខ្លីនោះតំលៃទីផ្សារនឹងប្រែប្រួលតិចតួច។ »របៀបជួញដូរ Dragon Fly  រូបខាងក្រោមៈ គឺជាការជួញដូរលើរូបិយប័ណ្ណគូរ AUD/USD ក្នុង Time Frame 4H។ នៅពេលតំលៃទីផ្សារបានទៅដល់និន្នាការក្រោម Dragon Fly បង្ហាញ់ខ្លួន បន្ទាប់តំលៃចុះខ្លាំង។ កំណត់ការទិញ (Buy) បន្ទាប់ពី ខណៈពេលជួញដូរ របស់ Bullish Candle បើកនៅពីក្រោមតំលៃបិទក្នុងទីផ្សារ បញ្ជាក់ពីសុវត្តិភាពតំលៃឡើងបន្ទាប់ពីDragon Fly(2-3)

គំរូរតំលៃវិលត្រលប់ reversal pattern

គំរូរតំលៃវិលត្រលប់  Reversal patterns អ្នកបច្ចេកទេសរកមើលតំរុយ ដែលអាចប្រាប់ពួកគេមុន ពីការប្រែប្រួល ចិត្តសាស្រ្ត និង និន្នាការទីផ្សារ។ តំរុយ តំលៃវិលត្រលប់ទាំងនោះមានដូចជា double top and bottoms, head and shoulder... ជាដើម។ សញ្ញាវិលត្រលប់នៃ  និន្នាការមួយ បញ្ជាក់ថា និន្នាការមុនបម្រុងនឹងប្រែប្រួល ដែលវា កើតមានឡើងយឺតៗ នៅពីក្រោយមនៃការផ្លាស់ប្តូរ ចិត្តសាស្រ្តរបស់អ្នកជួញដូរ។ យើងប្រដូច និន្នាការលើ (up trend) ទៅនឹងឡានមួយដែលបើកក្នុង ល្បឿន ៦០ គីឡូម៉ែត្រ ក្នុង ១ម៉ោង។ នៅពេលពេលយើងជាន់ ហ្រ្វាំង ភ្លើងពណ៍ក្រហមរបស់ហ្រ្វាំងលោតភ្លឺឡើងមុននឹងឡានត្រូវបានឈប់។ ភ្លើងពណ៍ក្រហាម គឺជា សញ្ញាបង្ហាញថា និន្នាការមុន(តែឡានកំពុងបន្តដំណើរទៅមុខ)ប្រហែលនឹងដល់ចំនុចបញ្ចប់។ ឥឡូវឡានបានដល់ចំណត់ តើអ្នកបើកបរ នឹងសម្រេចចិត្តបកឡានត្រលប់មកវិញដែរឬទេ? តើគាត់នឹងឈប់បន្តទៀត? តើគាត់នឹងសម្រេចចិត្តបន្តដំណើរទៅមុខទៀត? បើគ្មានតំរុយជាច្រើននោះទេ យើងមិនអាចដឹងពីការប្រែប្រួលនៃចលនាទីផ្សារឡើយ។

របៀបជួញដូរDoji (How to trade Doji)

Image
របៀបជួញដូរ Doji Candle Doji គឺ បន្ទាត់ candlestick សំខាន់មួយ ដែលខណៈពេលជួញដូររបស់វា ស្មើរនឹងតួរខ្លួនពិត(real body) ព្រោះវា កើតឡើងនៅពេលដែលខណៈពេលជួញដូររបស់វា បើក(open) និងបិទ(close) ស្ថិតនៅជាមួយគ្នា។ វាជាទូទៅគេរកឃើញនៅពេលទីផ្សារមានការជួញដូរតិច ឬ មិនមានការសម្រេចចិត្តរវាងអ្នកលក់ នឹងអ្នកទិញ។ Doji មានប្រភេទផ្សេងៗគ្នាស្របទៅខណៈពេលជួញដូររបស់ទីផ្សារ ខាងក្រោមនេះគឺជា ប្រភេទ doji ដែល ជះឥទិ្ធពល ទៅលើទីផ្សារ​ យើងនឹងធ្វើការពន្យល់បន្តបន្ទាប់៖ 1. Doji Star   » របៀបកំណត់សំគាល់ វាមានរាង ដូច សញ្ញាបូក នៅខណៈពេលជួញដូរ តំលៃបើកនឹងបិទ ស្ថិតនៅជិតឬរួមគ្នា មានស្រមោលលើក្រោមខ្លីជាទូរទៅកើតមានឡើង នៅពេលដែលទីផ្សារ over bought ឬ Over sold។   » របៀបជួញដូរ    Doji Star បង្ហាញខ្លួនបន្ទាប់ពី Bullish candle វែងពណ៌ស នៅនិន្នាការលើ(សញ្ញាលក់)               រូប1.2  ខាងក្រោមគឺជាឧទាហណ៍ ពីការជួញដូរ រូបិយប័ណគូរ AUD/USD។​ Doji បាន  ​​​​​​​​​​​​​​​​​​បានបង្ហាញខ្លួន នៅ និន្នាការលើ(Up trend) នៅកំរិតតំលៃ 0.77190 ក្នុង Time frame 4H។ ខណៈពេលជួញដូរ Doji ដែល តំលៃបើក និងបិទនៅស្មើរគ្នា បន្ទាប់ពី Bullish Candleវែង

មូលដ្ឋានគ្រឹះ Japanese Candlestick (Basic of Candlestick)

Image
មូលដ្ឋានគ្រឹះ Japanese Candlestick  ជនជាតិជប៉ុនគឺជាមនុស្សដំបូងដែលប្រើប្រាស់វិភាគបច្ចេកទេសក្នុងការជួញដូរលើទីផ្សារ Futures Markets - rice future។ ជនជាតិជប៉ុនបានចាប់ផ្តើមយកវាមកជួញដូរលើទីផ្សារនេះ ក្នុងឆ្នាំ1600s។ គំនូសរចនាសម្ព័ន្ធ Japanese Candlestick គំនូសតារាងតំលៃ របស់ Japanese Candlestick ចែកចេញជាពីគឺ តលៃឡើង Bullish Candle ពណ៍ ស(ទិញ) តំលៃចុះ Bearish candle ពណ៍ ខ្មៅ (លក់) គំនូសតំលៃនៃ Candle នីមួយៗចែកចេញជា ខ្លួនពិត real body។ តំលៃបើក តំលៃបិទ(opencing and closing price)។ តំលៃខ្ពស់ទាប ( High low price)។ ស្រមោល ខាងលើ ខាងក្រោម( upper Shadow and lower Shadow)។ ប្រវែងនៃ ខ្លួនពិតរបស់ Candlestick បញ្ជាក់ពីសំពាធនៃការជួញដូរនៅក្នុងទីផ្សារ។  រូបខាងក្រោមបង្ហាញពីផ្នែកសំខាន់ៗរបស់​ Japanese Candlestick នៅក្នុងតារាងតំលៃ   របៀប កត់សំគាល់ តំលៃឡើង Bullish Candlestick(ទិញ)   ខ្លួនពិត (real body)   មាន ចតុកោណវែង ពណ៍ ស( Long Bullish candle)  ខណៈពេលជួញដូរ តំលៃបើក(open price) នៅពីក្រោម តំលៃបិទ(close price) នៅក្នុងទីផ្សារ មានន័យថាតំលៃឡើង ឬសំពាធនៃការទិញខ្លាំង។ ស្រមោល( shadow) ជ